Oum Sakanou
ម៉ូឌែលថ្មីរបស់កាលីបសូរកំពុងដំណើរការ ចេញរូបរាងនៅពេល២ខែខាងមុខ!

នៅតាមដងផ្លូវដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ការប្រជុំជាប្រវត្តិសាស្ត្រមួយកំពុងប្រព្រឹត្តទៅនៅរោងចក្រ Calypso ដែលមានទីតាំងត្រឹមតែ 15 នាទីប៉ុណ្ណោះពី Showroom ថ្មីរបស់ Calypso ។ លោក Yvon ដែលជាវិស្វករជំនាញផ្នែកគ្រឿងបង្គុំមកពីក្រុមហ៊ុន Kbox និង លោក Bastien ដែលជាអ្នកគ្រប់គ្រងគម្រោងដែលមានចក្ខុវិស័យពី Startec Dynamics បានធ្វើដំណើរមកជាមួយនឹងតួម៉ូតូម៉ូដែលថ្មីបំផុត។
ក្នុងជំនួបអ្នកជំនាញក្នុងឧស្សាហកម្មនេះមានគោលបំណងដាក់គំរូម៉ូតូដើមរហូតដល់ការសាកល្បងចុងក្រោយ ខណៈពេលដែលរួមបញ្ចូលការយល់ដឹងដ៏មានតម្លៃពី លោក វិត្យា ដែលជាទីប្រឹក្សាគ្រប់គ្រងរបស់ Calypso ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មម៉ូតូ។ បេសកកម្មរបស់ពួកគាត់គឺស្វែងរកបទពិសោធន៍សម្រាប់ប្រើប្រាស់ម៉ូតូដែលមិនអាចបំភ្លេចបានសម្រាប់អ្នកជិះម៉ូតូនៅកម្ពុជា ដោយកំណត់ស្តង់ដារថ្មីសម្រាប់ការផលិតម៉ូតូនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ។
ក្រុមការងារបានពិនិត្យមើលយ៉ាងល្អិតល្អន់រាល់បច្ចេកទេស ដោយគូសបញ្ជាក់ពីការលាយបញ្ចូលគ្នានៃសិល្បៈហត្ថកម្ម និងការបង្កើតថ្មី ដែលធ្វើឲ្យម៉ូដែលថ្មីនេះមានភាពទាក់ទាញនិងខុសពីម៉ូតូដែលធ្លាប់មានកន្លងមក។ការរចនារបស់តួម៉ូតូត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះភាពធន់ ដំណើរការ និងសោភ័ណភាព ដើម្បីធានានៅម៉ូតូដែលសាកសមបំផុតសម្រាប់ប្រជាជនកម្ពុជា។
លោកYvon បានធ្វើការពន្យល់ពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដែលត្រូវបានដាក់បញ្ចូលទៅក្នុងតួម៉ូតូ ដែលត្រូវបានរចនាឡើងដើម្បីលើកកំពស់បទពិសោធន៍ជិះទៅកាន់កម្រិតថ្មី ខណៈពេលដែល លោក Bastien ផ្តល់នូវការយល់ដឹងជាយុទ្ធសាស្ត្រទៅលើតម្រូវការទីផ្សារនៅកម្ពុជា។ លោក វិត្យា ដែលជាទីប្រឹក្សាផ្នែកសេវាកម្មដ៏គួរឱ្យគោរពរបស់ក្រុមហ៊ុន Calypso បានពាំនាំមកនូវការយល់ដឹងដែលមិនអាចកាត់ថ្លៃបានដល់ការពិភាក្សា។ លោកគឺជាអ្នកជិះម៉ូតូគ្រប់ប្រភេទ បានចែករំលែកបទពិសោធន៍ និងចំណូលចិត្តរបស់គាត់រួមទាំងចំណេះដឹង ដែលអនុញ្ញាតឱ្យក្រុមកាងារធ្វើការកែសំរួលនូវម៉ូដែលថ្មី ឱ្យស្របតាមការចង់បានរបស់អ្នកជិះម៉ូតូនៅកម្ពុជា។ ក្នុងការផ្តល់នៅបទពិសោធន៏នេះ រាល់គ្រប់ទិដ្ឋភាពនៃម៉ូតូត្រូវបានវិភាគ និងកែសម្រួលយ៉ាងល្អិតល្អន់ ដើម្បីបង្កើនការពេញចិត្តរបស់អ្នកប្រើប្រាស់ ដោយលោក Bastien គឺជាអ្នកផ្តល់នូវទស្សនវិស័យតម្រង់ទិសទីផ្សារកម្ពុជា។
ក្នុងជំនួបមួយនេះគឺបានបង្ហាញពីការស្រឡាញ់និងការលះបង់ក្នុងការផលិតម៉ូតូម៉ូឌែលថ្មីដោយចេញពីបេះដូងនិងចក្ខុវិស័យរបស់ក្រុមជំនាញដែលមានបទពិសោធន៏ជាច្រើនឆ្នាំ។ ជំនាញរបស់លោក Yvon ក្នុងវិស្វកម្មគ្រឿងបង្គុំដែក ជាមួយនឹងវិធីសាស្រ្តប្រកបដោយចក្ខុវិស័យរបស់ Bastien ចំពោះការគ្រប់គ្រងគម្រោងរបស់ Calypso ក្នុងការផលិតម៉ូតូ និងចំណេះដឹងយ៉ាងជ្រាលជ្រៅរបស់ លោក វិត្យា អំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់បញ្ចូលគ្នាដើម្បីបង្កើតអនាគតនៃរចកាលម៉ូតូថ្មីនៅកម្ពុជា។ ក្នុងការសហការគ្នារវាង Kbox, Startec Dynamics និង Calypso បានបង្ហាញពីយុគសម័យថ្មីនៃការច្នៃប្រឌិត និងការសហការនៅក្នុងឧស្សាហកម្មយានយន្តរបស់ប្រទេសកម្ពុជា។
សូមមេត្តាធ្វើការរង់ចាំនៅពេលពួកយើងបង្ហាញដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ម៉ូតូម៉ូឌែលថ្មីនេះ និងធ្វើជាសាក្សីភាពក្នុងការបង្ហាញម៉ូឌែលថ្មី ហើយចូលរួមការអបអរនៃយុគសម័យថ្មីក្នុងការផលិតម៉ូតូ។ ផ្លូវបន្តដំណើរទៅខាងមុខនេះគឺពិតជាគួរឱ្យរំភើប ហើយពួកយើងសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងដំណើរដ៏មិនគួរឱ្យជឿមួយនេះរបស់ Calypso។
បដិវត្តន៍ថ្មីលើវិស័យទោចក្រយាន្តយន្តនៅកម្ពុជាកំពុងរង់ចាំ!